khmer eng
  • លោកជំទាវ ចឹក ហេង និងស្វាមី ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញនាំយកទៀនព្រះវស្សា ទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ ចង្ហាន់បិណ្យបាត ទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តព្រះពុទ្ធមានជ័យ(ហៅវត្តប៉ាលហាល) ស្ថិតនៅក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ ចឹក ហេង សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងស្វាមី ព្រមទាំងក្រុមគ្រួសារបាន អញ្ជើញនាំយកទៀនព្រះវស្សា ទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ ចង្ហាន់បិណ្យបាត ទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តព្រះពុទ្ធមានជ័យ(ហៅវត្តប៉ាលហាល) ស្ថិតនៅក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ សំភារះរួមមាន អង្ករ១០០គីឡូ ភេសជ្ជៈ០២កេះ ទឹកសុទ្ធ២កេះ ត្រីខ ០១កេះ ទឹកត្រី០១យួរ ទឹកស៊ីអ៉ីវ០១យួរសៀង ៥គីឡូ និងបច្ច័យចំនួន ១,២០០, ០០០ រៀល។ ក្នុងពេលនោះដែរ លោកជំទាវ ចឹក ហេង និងស្វាមី ព្រមទាំងកូនចៅ បានប្រគេនសុីម៉ង់ត៏ ៥តោន ឥដ្ឋប្រហោងចំនួន ១០,០០០ដុំ ដើម្បីកសាងព្រះវិហារជាជំហ៊ានបន្ត។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម យស ផានីត្តា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាប្រធានរដ្ឋសភាជាតិតួកគីយេ និងគណៈប្រតិភូជាន់ខ្ពស់នៃសភាជាតិហុងគ្រី ក្នុងអំឡុងមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា (IPU)
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី អញ្ជេីញចូលរួម​ក្នុងពិធី​បុណ្យ​ទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ​ ឧទ្ទិស​កុសលជូន​ដល់វិញ្ញាណក្ខន្ធ​លោក​ជំទាវ​ ថៃ​ អុឹងខាហ៊ាង​
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក​ ម៉ាលី អញ្ជើញចូលក្រាបថ្វាយបង្គំ និងនាំយកទេយ្យវត្ថុ រួមទាំងបច្ច័យ ថ្វាយប្រគេនចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងកុដិ និងសមិទ្ធផលនានា នៅវត្តបិយម្ពវ័ន ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ